Sunday, 4 April 2021

ផ្ទៃមុខ​ស​​រលោង​ស្អាត​ដូច​កូន​ក្មេង ដោយ​គ្រាន់​តែ​អនុវត្ត ៣ វិធី​ងាយៗនេះ

ផ្ទៃ​មុខ​គ្មាន​ស្នាម ស​ម៉ដ្ឋ​រលោង​ ជា​អ្វី​ដែល​នារី​ប្រាថ្នា​ចង់​បាន ព្រោះ​មុខ​គឺ​ជា​ភាព​ទាក់ទាញ​សំខាន់​បំផុត​សម្រាប់​មនុស្ស​ស្រី។ សម្រាប់​ថ្ងៃ​នេះ នឹង​បង្ហាញ​អ្នក​ពី​វិធី​ធម្មជាតិ ៣​យ៉ាង​ដែល​ជួយ​ឲ្យ​ស្បែក​មុខ​របស់​អ្នក​ស្អាត និង​មើល​ទៅ​ក្មេង​ជាង​អាយុ​ទៀត​ផង ៖

១. ប្រទាល​កន្ទុយ​ក្រពើ

ឆ្កៀល​យក​សាច់​ប្រទាល​កន្ទុយ​ក្រពើ​មួយ​ស្លាបព្រា​ លាយ​ជាមួយ​ទឹកឃ្មុំ​១​ស្លាបព្រា​ រួច​កូរ​ឲ្យ​សព្វ​លាប​លើផ្ទៃមុខ​ ម៉ាស្សា​ថ្នមៗ។ ទុក​ចោល​ប្រហែល​៣០​នាទី សឹម​លាង​ចេញ​ជាមួយ​ទឹក​ត្រជាក់។ ប្រទាលកន្ទុយក្រពើ និង​ទឹកឃ្មុំ​ជួយ​ឲ្យ​មុខ​ម៉ដ្ឋ​រលោង មាន​សំណើម និង​ជម្រុះ​កោសិកា​ចាស់ៗ​ចេញ​ពីផ្ទៃ​មុខ​បាន​យ៉ាង​ល្អ ដែល​ជា​ហេតុ​ជួយ​ឲ្យ​ផ្ទៃមុខ​អ្នក​ភ្លឺ​ស្រស់​ស្អាត​បាន។


២. ម្សៅ​តែ​បៃតង

អ្នក​អាច​លាយ​ម្សៅ​តែបៃតង​ជាមួយ​គ្រឿង​ផ្សំ​ធម្មជាតិ​ជា​ច្រើន​ទៀត​បាន​ដើម្បី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។

លាយ​តែ​បៃតង​២​ស្លាបព្រា​បាយ​​ជាមួយ​ប្រេង​ដូង​មួយ​ស្លាបព្រា កូរ​ឲ្យ​សព្វល្អ រួច​លាប​វានៅ​លើ​ផ្ទៃមុខ​ទុក​ប្រមាណ ២០​នាទី​ សឹម​លាង​សម្អាត​ចេញ។ អាច​ប្រើ​វិធី​នេះ​ ២ ទៅ ៣​ដង​ក្នុង​មួយ​សប្ដាហ៍។


៣. ស៊ុត

គោះស៊ុត​មួយ​គ្រាប់​ទាញ​យក​ផ្នែក​ស និង​ផ្នែក​ក្រហម​ចេញ​ពី​គ្នា។ យក​ផ្នែក​ស​វឹក​ចូល​គ្នា​ឲ្យ​សព្វ​ រួច​លាប​លើមុខ​ទុក​រហូត​ដល់​ស្ងួត សឹម​លាង​ទឹក​ចេញ​រួច​ជូត​ឲ្យ​ស្ងួត​ជាមួយ​កន្សែង​ទន់។ បន្ទាប់​មក​ទៀត​វឹក​ផ្នែក​ក្រហម​ជាមួយ​ទឹក​ឃ្មុំ​ លាប​លើ​មុខ ទុក​ចោល​២០​នាទីចាំ​លាង​សម្អាត​ចេញ។ វិធី​នេះ​អាច​ធ្វើ​ក្នុង​មួយ​អាទិត្យ ២​ដង។​


ប្រភព៖ bestie ប្រែសម្រួល៖ ទ្រី រ៉ាវី

លំហាត់ប្រាណទាំងនេះជួយពន្លូតកម្ពស់បានយ៉ាងលឿន និងជួយទំរង់ឈរអ្នកឲ្យបានត្រង់ល្អ

កម្ពស់ក៏ជាប្រភេទឧបសគ្គរារាំងអ្នកក្នុងជីវិតប្រចាំថ្ងៃបានដែរ។ ជាឧទាហរណ៍ អ្នកមានរូបរាងនឹងមុខមាត់ស្រស់ស្អាតមែនទែន ចង់ដាក់ពាក្យប្រឡងជាបរវរកញ្ញា ឬក៏ដាក់ពាក្យបំរើការងារនៅលើយន្តហោះ តែដោយសារកម្ពស់មិនដល់កំរិតដែលគេតម្រូវ អ្នកនឹងបាត់បង់ឱកាស និងក្តីស្រមៃនោះ។ តែវាក៏មិនមែនជារឿងពិបាកក្នុងការដោះស្រាយនោះដែរ មានផលិតផលនឹងវិធីជាច្រើនអាចជួយពន្លូតកម្ពស់អ្នកបាន វាអាចចំណាយពេលយូរឬឆាប់តាមបុគ្គលម្នាក់ៗ។

ប្រសិនបើអ្នកមានការភ័យខ្លាចចំពោះផលិតផល ហើយចង់ពន្លូតកម្ពស់តាមបែបធម្មជាតិនោះ មកសាកព្យាយាមធ្វើលំហាត់ប្រាណតាមវិធីទាំងនេះ៖






ហើយការជួយពន្លូតកម្ពស់នោះវាក៏អាស្រ័យទៅលើរបបអាហារប្រចាំថ្ងៃរបស់អ្នកដែរ ការគេងឲ្យបានគ្រប់គ្រាន់ និងទទួលយកប្រភេទវីតាមីនទាំងនេះ ជាតិកាល់ស្យូម ជាតិដែក វីតាមីនឌី ឲ្យបានគ្រប់គ្រាន់វានឹងអាចជួយបាន៕

ប្រភពរូបភាព៖ Brightside, Freepik

Friday, 2 April 2021

អត់ចេះឌីស្សាញរូបភាព? សាកប្រើ App មួយនេះទៅមានទម្រង់ឌីហ្សាញមកស្រាប់ៗ ទាញតែរូបដាក់ស្អាតភ្លឹង

នៅពេលបច្ចុប្បន្ននេះ App ជាច្រើនត្រូវបានបង្កើតឡើង ក្នុងនោះប្រភេទក្រាហ្វិចឌីហ្សាញ ដូចជាកាត់តរូបភាព កាត់តវីដេអូ កំពុងមានអ្នកប្រើប្រាស់ពេញនិយមខ្លាំង។ មានបងប្អូនមួយចំនួន នៅមិនទាន់ចេះឌីហ្សាញរូបភាព ហើយក៏មានបងប្អូនមួយចំនួនទៀត កំពុងតែចង់ចេះចង់ដឹង អំពីការឌីហ្សាញរូបភាពយ៉ាងម៉េចឱ្យមានភាពទាក់ទាញ និងមើលទៅស្អាត។ 

ដោយមើលឃើញពីបញ្ហានេះ ក្រុមការងារយើង នឹងនាំយក App សម្រាប់ឌីហ្សាញរូបភាពមួយ សម្រាប់បងប្អូន​ដែលមិនសូវមានគំនិតច្នៃប្រឌិតរូបភាព​ឱ្យមានភាពទាក់ទាញ តែក៏អាចធ្វើរូបភាពរបស់ប្អូនឱ្យមានភាពទាក់ទាញបាន។ App នេះមានឈ្មោះថា Adobe Spark Post។

Adobe Spark Post គឺជា App របស់ក្រុមហ៊ុន Adobe ដែលបានធ្វើឡើង ដើម្បីបង្កភាពងាយស្រួលដល់អ្នកដែលមិនសូវមានគំនិតច្នៃប្រឌិតរូបភាពឱ្យមានភាពទាក់ទាញ។ នៅក្នុង App នេះ មានភ្ជាប់មកជាមួយនូវទម្រង់រូបភាព ដែលគេបានរចនាឡើងស្រាប់ៗ ដោយបងប្អូនគ្រាន់តែបញ្ជូលរូបភាពរបស់ប្អូនទៅក្នុងទម្រង់ដែលគេបានរៀបចំស្រាប់ប៉ុណ្ណោះ។


ចំណុចដែលពិសេសមួយទៀតនោះ វាក៏អាចសារ៉េទំហំរបស់រូបភាព ដូចជា Size សម្រាប់ដាក់នៅលើ Facebook និងសរសេរអក្សរដែលមានភ្ជាប់មកជាមួយ Font ស្រាប់ៗ។ សម្រាប់បងប្អូនណា ដែលចង់បាន App នេះ យកទៅប្រើប្រាស់គឺអាចដោនឡូតបានហ្វ្រីៗ នៅក្នុង Play Store និង App Store។

អត្ថបទដោយ៖ ផែន ផាន់ណា

ប្រភព៖ business-cambodia.com

Thursday, 1 April 2021

ឡូយមែន! ក្ដារចុច Googleមានមុខងារពិសេសមួយ មិនបាច់ហត់ទេ គ្រាន់តែនិយាយក៏វាយអក្សរខ្មែរចេញ ស្វ័យប្រវត្តិដែរ

អ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់បានប្រើក្ដារចុច ឬ Keyboard របស់ Google ហើយក្នុងនោះផងដែរក៏មានភាសាខ្មែររបស់យើងផងដែរ។ ក្ដារចុច Gboard គឺជាឈ្មោះរបស់កម្មវីធី Keyboard មួយ ដែលបង្កើតឡើងដោយក្រុមហ៊ុន Google ក្នុងនោះមានទាំងភាសាខ្មែរ និងភាសាជាច្រើនទៀតនៅលើពិភពលោក។



Gboard ត្រូវបានអាប់ដេត នូវមុខងារកាន់តែពិសេសមួយទៀត គឺ Voice Typing ដែរអាចរត់អក្សរដោយខ្លួនឯងបាន ដោយគ្រាន់តែយើងធ្វើការ និយាយបន្លឺសម្លេងប៉ុណ្ណោះ។ នៅក្នុងមុខងារអាប់ដេតថ្មីនេះ មិនត្រឹមតែឱ្យរត់អក្សរអង់គ្លេសប៉ុណ្ណោះ វាក៏អាចដំណើរអក្សរខ្មែរបានផងដែរ។



ងាយស្រួលទេបើបងប្អូនចង់ប្រើមុខងារ Voice Typing នេះ គ្រាន់តែចុចត្រង់រូបមេក្រូ ដែលមាននៅលើរូប Keyboard ហើយនិយាយអ្វីដែលអ្នកចង់ឱ្យវាសរសេរ នៅពេលលោកអ្នកនិយាយចប់ វានឹងលោតពាក្យដែលអ្នកបាននិយាយ ចេញជាអក្សរ ឱ្យលោកអ្នកបានយ៉ាងល្អ។

រៀបភ្ជាប់វាស្រួលទេ សម្រាប់ទូរស័ព្ទដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android សូមចុចដំណើងកម្មវិធី Gborad របស់ Google បន្ទាប់មកចូលទៅកាន់ Sitting ហើយចុចយកពាក្យថា​ Additional Setting -> Keyboard & Input Method -> Google voice typing រួចហើយសូមបងប្អូនជ្រើសរើសយក "ភាសាខ្មែរ" ហើយចុច OK ជាការស្រេច។

ហើយបើសិនជាបងប្អូនចង់បានកម្មវិធីនេះ គ្រាន់តែចូលទៅកាន់ Play Store ឬ App Store បន្ទាប់មកវាយពាក្យថា Gboard រួចចុច Install ដើម្បីដំណើរវាជាការស្រេច។

អត្ថបទដោយ៖ ផែន ផាន់ណា

ប្រភព៖ business-cambodia.com

ចំណាយពេលតែ ១០ នាទី រៀងរាល់ថ្ងៃមុនពេលចូលគេង ដើម្បីទទួលបាន ជើងស្រឡូនស្អាត

 ពេលខ្លះចង់ទៅហាត់ប្រាណយករាង Goal នឹងគេដែរតែខ្លាចរាងមិនស្រឡូនស្អាតដូចគេបែរជាឡើងសាច់ដុំ មិនស្អាតទៅវិញ ។ បើសិនជាអ្នក មានរាងតូចល្អិត ហើយតែមានជើងមិនស្រឡូន មិនសមនឹងដងខ្លួនទេនោះ គួរតែសាកល្បងលំហាត់ប្រាណនេះ ទាំងមុនពេលចូលគេង។

លំហាត់ប្រាណ ទី ១ ផ្កេកខ្លួនរបស់អ្នក បន្ទាប់មកលើកជើងស្តាំឡើងលើចុះឡើងៗចំនួន ២០ ដងហើយ ៣ ដង ក្នុងជើងម្ខាង។

លំហាត់ ប្រាណ ទី ២ លំហាត់ប្រាណប្រភេទនេះមិនត្រឹមតែមានប្រសិទ្ធភាពក្នុងការជួយអោយ ជើងស្រឡូនស្អាតប៉ុណ្ណោះទេថែមទំាងជួយអោយក្បាលពោះរាបស្មើថែម ទៀតផង ។ ទម្រេតខ្លួនដោយមានដៃទ្រទំងន់ខ្លួនអ្នក ហើយលើកជើងចុះឡើងដូចរូបខាងលើនេះអោយបាន ២០ ដងក្នុងមួយសារ សរុប ចំនួន ៣ សារ។

លំហាត់ ប្រាណ ទី ៣ ផ្តេកខ្លួនរបស់អ្នកលើគ្រែ រួចបញ្ឈរជើងទាំង២ឡើងលើ ដោយដាក់កែងជើងអោយទល់ជញ្ជាំង ហើយលើកជើងចុះឡើងអោយរូបខាងលើ នេះ ចំនួន ២០ ដង ក្នុងមួយសារ ចំនួន៣ សារ។

ប្រភព៖ girlstyle-kr


ចេះ​តែ​ឆ្ងល់ៗ​ ! ស្រ្តីអាជីវករម្នាក់ បេីកតូបលក់ដូរយូរបិទជាងគេ ពេលទៅមើលស្រាប់តែប្រទះឃើញ….

 ម្នាក់ៗ​ចេះតែ​ឆ្ងល់​ថា ហេតុអ្វី​អ៊ំស្រី​ម្នាក់នេះ បើក​លក់ដូរ​ក្រ​បិទ​ម្ល៉េះ ខណៈ​អ្នក​ផ្សេងទៀត គេ​បិទ​តូប​អស់​ទៅហើយនោះ ដល់ពេល​ក្មួយ​មកដល់ ឃើញ​ដេក​នៅ​លើ​គ្រែ​លក់​សាច់​គោ ដាស់​ក៏​មិន​ងើប ក៏​ស្រែក​ផ្អើលឆោឡោ ដល់​អ្នកជិតខាង​មក​មើល ទើប​ដឹង​ថា​គាត់​បង់​បង់ជីវិត​ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍​នេះ បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២១ ស្ថិត​ត្រង់ចំណុច​ផ្សារ​ចាស់ ផ្លូវ​លេខ​១៥ ក្នុងភូមិ​៥ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សព​ជនរងគ្រោះ ត្រូវបាន​គេ​ស្គាល់ ឈ្មោះ សុខ ផា (​ហៅ​យាយ​ម៉ាប់​) អាយុ​៥៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ នៅ​កន្លែងកើតហេតុ ស្នាក់​នៅផ្ទះ​លេខ​២២E1Z ផ្លូវ​លេខ​១៤៨ សង្កាត់​ផ្សារកណ្ដាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យោងតាម​ការបំភ្លឺ​រប​ស់​ឈ្មោះ សុខ តុលា ភេទ​ប្រុស ដែល​ត្រូវជា​ក្មួយ​សព​ជនរងគ្រោះ​ខាងលើ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៨ ខែមីនា ២០២១ វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ រូបគេ​បាន​ចេញពីផ្ទះ​មក​ផ្សារ​ចាស់ ដើម្បី​ជួយ​រៀបចំ​អីវ៉ាន់​អ៊ំស្រី (​សព​)​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រភព​បន្តថា លុះ​ពេលមកដល់​កន្លែង​លក់​របស់​អ៊ំស្រី ស្រាប់តែ​ឃើញ​គាត់​ដេក​នៅលើ​គ្រែ​លក់​សាច់គោ ទើប​ខ្លួន​ចូលទៅ​ដាស់​គាត់​ឲ្យ​ងើប ប៉ុន្តែ​គាត់​ពុំ​ដឹងខ្លួន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រភព​បន្តថា ភ្លាមនោះ ខ្លួន​ក៏​ស្រែកហៅ​បងប្អូន​ឲ្យ​មកជួយ​មើល ទើប​ថា​ដឹង​អ៊ំស្រី​បាន​ស្លាប់​បាត់ទៅហើយ​។ តាម​ការបញ្ជាក់​ពី​ប្រភព​ដដែល​នេះ ថា កន្លងមក​អ៊ំ​របស់ខ្លួន មាន​ជំងឺលើសឈាម និង​ទឹកនោមប្រៃ ប្រចាំកាយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ រួច​បញ្ជាក់ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង អាច​បណ្ដាលមកពី​ជំងឺលើសឈាម និង​ទឹកនោមប្រៃ​៕





ប្រភព : bestnewskh.com


អាហារសម្រន់សុខភាពដែលគួរញ៉ាំខណៈកំពុងធ្វើការពីផ្ទះ

អារម្មណ៍នៃការធ្វើការពីផ្ទះគឺវាមិនដូចជានៅក្នុងការិយាល័យឡើយ។ នៅផ្ទះគឺមានការំខានច្រើនពីក្រុមគ្រួសារបងប្អូន និងបរិយាកាសជុំវិញខ្លួន ហើយការទទួលទានវិញនោះរឹតតែមិនសូវបានយកចិត្តទុកដាក់ទេដោយសារការខិតខំប្រឹងប្រែងធ្វើការ។ មនុស្សជាច្រើនមានអារម្មណ៍ធុញទ្រាន់ និងអស់កម្លាំងជាញឹកញាប់ពេលធ្វើការនៅផ្ទះ នេះដោយសារតែកង្វះថាមពលពីភាពសកម្មនឹងរបបអាហារដែលអ្នកកំពុងតែបរិភោគ។

អាហារទាំងអស់ផ្តល់ថាមពលដល់អ្នក តែមានអាហារខ្លះទៀតអាចជួយបង្កើនកម្រិតថាមពលរបស់អ្នកថ្វេរដងដោយសារវាមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់។ អាហារសម្រន់នឹងភេសជ្ជទាំង ៧ មុខនេះដែលសម្បូរសារធាតុចិញ្ចឹម និងអាចផ្តល់ថាមពលឲ្យអ្នកបានយូរ ឆ្អែតបានយូរជាងប្រភេទអាហារដទៃ៖

១. ផ្លែចេកទុំ

២. ប្រភទដំឡូងជ្វា

៣. ផ្លែប៉ោម

៤. ស៊ុតមាន់ស្ងោ

៥. គ្រាប់ធុញ្ញជាតិ

៦. តែបៃតង

៧. កាហ្វេ


លើសពីនេះទៀតវាជាប្រភេទអាហារដ៏សំខាន់សម្រាប់សរីរាង្គកាយជាមួយនឹងប្រភេទវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទ។ សមាសធាតុទាំងអស់នោះចូលរួមក្នុងការផលិតថាមពលនៅក្នុងកោសិការបស់អ្នក ហើយពួកវាទាំងអស់សុទ្ធតែផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើនផ្សេងទៀត។ ប្រសិនបើអ្នកចង់បានថាមពលបន្ថែម គួរញ៉ាំប្រភេទអាហារទាំងនេះជាអាហារសម្រន់របស់អ្នក វានឹងអាចជួយបាន៕

ប្រភពរូបភាព៖ Freepik