នៅពេលបច្ចុប្បន្ននេះ App ជាច្រើនត្រូវបានបង្កើតឡើង ក្នុងនោះប្រភេទក្រាហ្វិចឌីហ្សាញ ដូចជាកាត់តរូបភាព កាត់តវីដេអូ កំពុងមានអ្នកប្រើប្រាស់ពេញនិយមខ្លាំង។ មានបងប្អូនមួយចំនួន នៅមិនទាន់ចេះឌីហ្សាញរូបភាព ហើយក៏មានបងប្អូនមួយចំនួនទៀត កំពុងតែចង់ចេះចង់ដឹង អំពីការឌីហ្សាញរូបភាពយ៉ាងម៉េចឱ្យមានភាពទាក់ទាញ និងមើលទៅស្អាត។
ដោយមើលឃើញពីបញ្ហានេះ ក្រុមការងារយើង នឹងនាំយក App សម្រាប់ឌីហ្សាញរូបភាពមួយ សម្រាប់បងប្អូនដែលមិនសូវមានគំនិតច្នៃប្រឌិតរូបភាពឱ្យមានភាពទាក់ទាញ តែក៏អាចធ្វើរូបភាពរបស់ប្អូនឱ្យមានភាពទាក់ទាញបាន។ App នេះមានឈ្មោះថា Adobe Spark Post។
Adobe Spark Post គឺជា App របស់ក្រុមហ៊ុន Adobe ដែលបានធ្វើឡើង ដើម្បីបង្កភាពងាយស្រួលដល់អ្នកដែលមិនសូវមានគំនិតច្នៃប្រឌិតរូបភាពឱ្យមានភាពទាក់ទាញ។ នៅក្នុង App នេះ មានភ្ជាប់មកជាមួយនូវទម្រង់រូបភាព ដែលគេបានរចនាឡើងស្រាប់ៗ ដោយបងប្អូនគ្រាន់តែបញ្ជូលរូបភាពរបស់ប្អូនទៅក្នុងទម្រង់ដែលគេបានរៀបចំស្រាប់ប៉ុណ្ណោះ។
ចំណុចដែលពិសេសមួយទៀតនោះ វាក៏អាចសារ៉េទំហំរបស់រូបភាព ដូចជា Size សម្រាប់ដាក់នៅលើ Facebook និងសរសេរអក្សរដែលមានភ្ជាប់មកជាមួយ Font ស្រាប់ៗ។ សម្រាប់បងប្អូនណា ដែលចង់បាន App នេះ យកទៅប្រើប្រាស់គឺអាចដោនឡូតបានហ្វ្រីៗ នៅក្នុង Play Store និង App Store។
អត្ថបទដោយ៖ ផែន ផាន់ណា
ប្រភព៖ business-cambodia.com


No comments:
Post a Comment