អ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់បានប្រើក្ដារចុច ឬ Keyboard របស់ Google ហើយក្នុងនោះផងដែរក៏មានភាសាខ្មែររបស់យើងផងដែរ។ ក្ដារចុច Gboard គឺជាឈ្មោះរបស់កម្មវីធី Keyboard មួយ ដែលបង្កើតឡើងដោយក្រុមហ៊ុន Google ក្នុងនោះមានទាំងភាសាខ្មែរ និងភាសាជាច្រើនទៀតនៅលើពិភពលោក។
Gboard ត្រូវបានអាប់ដេត នូវមុខងារកាន់តែពិសេសមួយទៀត គឺ Voice Typing ដែរអាចរត់អក្សរដោយខ្លួនឯងបាន ដោយគ្រាន់តែយើងធ្វើការ និយាយបន្លឺសម្លេងប៉ុណ្ណោះ។ នៅក្នុងមុខងារអាប់ដេតថ្មីនេះ មិនត្រឹមតែឱ្យរត់អក្សរអង់គ្លេសប៉ុណ្ណោះ វាក៏អាចដំណើរអក្សរខ្មែរបានផងដែរ។
ងាយស្រួលទេបើបងប្អូនចង់ប្រើមុខងារ Voice Typing នេះ គ្រាន់តែចុចត្រង់រូបមេក្រូ ដែលមាននៅលើរូប Keyboard ហើយនិយាយអ្វីដែលអ្នកចង់ឱ្យវាសរសេរ នៅពេលលោកអ្នកនិយាយចប់ វានឹងលោតពាក្យដែលអ្នកបាននិយាយ ចេញជាអក្សរ ឱ្យលោកអ្នកបានយ៉ាងល្អ។
ហើយបើសិនជាបងប្អូនចង់បានកម្មវិធីនេះ គ្រាន់តែចូលទៅកាន់ Play Store ឬ App Store បន្ទាប់មកវាយពាក្យថា Gboard រួចចុច Install ដើម្បីដំណើរវាជាការស្រេច។
អត្ថបទដោយ៖ ផែន ផាន់ណា
ប្រភព៖ business-cambodia.com


No comments:
Post a Comment