ម្នាក់ៗចេះតែឆ្ងល់ថា ហេតុអ្វីអ៊ំស្រីម្នាក់នេះ បើកលក់ដូរក្របិទម្ល៉េះ ខណៈអ្នកផ្សេងទៀត គេបិទតូបអស់ទៅហើយនោះ ដល់ពេលក្មួយមកដល់ ឃើញដេកនៅលើគ្រែលក់សាច់គោ ដាស់ក៏មិនងើប ក៏ស្រែកផ្អើលឆោឡោ ដល់អ្នកជិតខាងមកមើល ទើបដឹងថាគាត់បង់បង់ជីវិតទៅហើយ។
ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចផ្សារចាស់ ផ្លូវលេខ១៥ ក្នុងភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ ត្រូវបានគេស្គាល់ ឈ្មោះ សុខ ផា (ហៅយាយម៉ាប់) អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅកន្លែងកើតហេតុ ស្នាក់នៅផ្ទះលេខ២២E1Z ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមការបំភ្លឺរបស់ឈ្មោះ សុខ តុលា ភេទប្រុស ដែលត្រូវជាក្មួយសពជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមីនា ២០២១ វេលាម៉ោង១០និង៣០នាទីយប់ រូបគេបានចេញពីផ្ទះមកផ្សារចាស់ ដើម្បីជួយរៀបចំអីវ៉ាន់អ៊ំស្រី (សព)។
ប្រភពបន្តថា លុះពេលមកដល់កន្លែងលក់របស់អ៊ំស្រី ស្រាប់តែឃើញគាត់ដេកនៅលើគ្រែលក់សាច់គោ ទើបខ្លួនចូលទៅដាស់គាត់ឲ្យងើប ប៉ុន្តែគាត់ពុំដឹងខ្លួន។
ប្រភពបន្តថា ភ្លាមនោះ ខ្លួនក៏ស្រែកហៅបងប្អូនឲ្យមកជួយមើល ទើបថាដឹងអ៊ំស្រីបានស្លាប់បាត់ទៅហើយ។ តាមការបញ្ជាក់ពីប្រភពដដែលនេះ ថា កន្លងមកអ៊ំរបស់ខ្លួន មានជំងឺលើសឈាម និងទឹកនោមប្រៃ ប្រចាំកាយ។





No comments:
Post a Comment